| | |

ឯកឧត្តម កែវ តារាពង្ស បានដឹកនាំមន្រ្តីរាជការចំណុះលេខាធិការដ្ឋាន គ.ជ.ប.ទ ចូលជួបសម្តែងការគួរសម និងពិភាក្សាស្តីពីការបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ ជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង។

នៅរសៀលថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម កែវ តារាពង្ស អនុប្រធាន គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សៀង ឡាប្រេស្ស ប្រធាន (គ.ជ.ប.ទ) បានដឹកនាំមន្រ្តីរាជការចំណុះលេខាធិការដ្ឋាន គ.ជ.ប.ទ ចូលជួបសម្តែងការគួរសម និងពិភាក្សាស្តីពីការបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ ជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង។

ស្ថិតនៅក្នុងឱកាសនោះផង ឯកឧត្តម បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលបានចូលរួមជួយសហការ សម្របសម្រួលក្នុងការរៀបចំកម្មវិធីបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយលើប្រធានបទ ស្តីពី តួនាទី ភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងលិខិតបទដ្ឋានជាតិ អន្តរជាតិ លើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម ជូនមន្រ្តីសាធារណៈ មានសមត្ថកិច្ចគ្រប់គ្រងកន្លែងដកហូតសេរីភាព មន្រ្តីនគរបាលយុត្តិធម៌ អង្គភាពតុលាការ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា នៅសាលាខេត្តកំពង់ឆ្នាំង នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦៕