| | |

លោក វ៉ឹក ចំរើន បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលជួបសំណេះសំណាលជាមួយរដ្ឋបាលខេត្ត និងចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

អនុវត្តតាមការចាត់តាំងរបស់ ឯកឧត្តម សៀង ឡាប្រេស្ស ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) នាព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ លោក វ៉ឹក ចំរើន អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលជួបសំណេះសំណាលជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ ដោយមានការទទួលស្វាគមន៍ពីសំណាក់ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងបន្តចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីធានាឱ្យបាននូវការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន ស្របតាមច្បាប់ជាតិ និងអន្តរជាតិ។ ក្នុងនោះនីតិវិធីនៃការចុះត្រួតពិនិត្យមានដូចជា៖

* ការពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធ បន្ទប់ឃាត់ខ្លួនបណ្ដោះអាសន្ន សម្ភារៈបរិក្ខារ និងអនាម័យទូទៅ។

* ការពិនិត្យលើនីតិវិធីនៃការឃាត់ខ្លួន ការថែទាំសុខភាព និងការផ្តល់ចំណីអាហារ។

* ការជួបសម្ភាសន៍ដោយផ្ទាល់ជាមួយមន្រ្តីអនុវត្តច្បាប់ និងបានសម្ភាសន៍ជនសង្ស័យផងដែរ ដើម្បីដឹងពីបញ្ហាប្រឈមពិតប្រាកដ និងស្ថានភាពជាក់ស្តែង ក្នុងគោលការណ៍រក្សាការសម្ងាត់ និងសុវត្ថិភាព។

គ.ជ.ប.ទ បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីកែលម្អប្រព័ន្ធគ្រប់គ្រង និងលុបបំបាត់រាល់ទម្រង់នៃការធ្វើទារុណកម្ម។