ឯកឧត្តម ម៉ក់ សម្បត្តិ បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយលោក Jakub Julian Czepek សមាជិក SPT និងលោកស្រី Matilda Bogner តំណាង OHCHR Cambodia
នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) ដឹកនាំដោយឯកឧត្តម ម៉ក់ សម្បត្តិ អនុប្រធាន គ.ជ.ប.ទ បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយលោក Jakub Julian Czepek សមាជិកអនុគណៈកម្មាធិការបង្ការទារុណកម្មនៃអង្គការសហប្រជាជាតិ (SPT) និងលោកស្រី Matilda Bogner តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR Cambodia)។
កិច្ចប្រជុំនេះផ្តោតលើការពិភាក្សាអំពីវឌ្ឍនភាពការងារបង្ការទារុណកម្មនៅកម្ពុជា ការតាមដានការអនុវត្តអនុសាសន៍របស់ SPT ការឆ្លើយតបរបាយការណ៍តាមកាលកំណត់ ការពង្រឹងយន្តការបង្ការទារុណកម្មថ្នាក់ជាតិ និងការបន្តកិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងភាគីពាក់ព័ន្ធ។
ជាកិច្ចចុងក្រោយ ភាគីចូលរួមទាំងអស់បានឯកភាពគ្នាក្នុងការជំរុញការងារទាំងអស់ខាងលើអោយបានកាន់តែល្អប្រសើរ និងមានប្រសិទ្ធិភាពខ្ពស់។








