| | |

ពិធី ប្រកាសចូលកាន់មុខតំណែង ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ”

នារសៀលថ្ងៃអង្គារ ៧ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” បានរៀបចំពិធី ប្រកាសចូលកាន់មុខតំណែង ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី ឯកឧត្តមប្រធាន អនុប្រធាន “គ.ជ.ប.ទ” ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ សមាជិក “គ.ជ.ប.ទ” ឯកឧត្តម អគ្គនាយក អគ្គនាយករង នៃក្រសួងមហាផ្ទៃ និងមន្រ្តីចំណុះលេខាធិការដ្ឋាន “គ.ជ.ប.ទ” នៅសាលប្រជុំខេត្តព្រៃវែង ទីស្តីការក្រសួងមហាផ្ទៃ។