| | |

កិច្ចប្រជុំ ដើម្បីពិភាក្សា និងរៀបចំ កសាងផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាពរយៈពេល ខ្លី មធ្យម និង វែង របស់ “គ.ជ.ប.ទ”

នាព្រឹកថ្ងៃពុធ ១ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២៦

ដោយអនុវត្តតាមលិខិតបង្គាប់ការលេខ ០០៩/២៦ ល.ប.ក ចុះថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានរៀបចំកិច្ចប្រជុំ ដើម្បីពិភាក្សា និងរៀបចំ កសាងផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាពរយៈពេល ខ្លី មធ្យម និង វែង របស់ “គ.ជ.ប.ទ” ដឹកនាំដោយ ឯកឧត្តម កែវ តារាពង្ស អនុប្រធាន “គ.ជ.ប.ទ” ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក “គ.ជ.ប.ទ” លោកប្រធានលេខាធិការដ្ឋានស្តីទី ប្រធានផ្នែក ប្រធានផ្នែកស្តីទី និងមន្រ្តីពាក់ព័ន្ធ ចំណុះលេខាធិការដ្ឋាន “គ.ជ.ប.ទ”៕