កិច្ចប្រជុំសំណេះសំណាល មន្រ្តីរាជការចំណុះលេខាធិការដ្ឋាន “គ.ជ.ប.ទ” ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ
នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ២៣ ខែកក្តដា ឆ្នាំ២០២៦
លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” បានរៀបចំកិច្ចប្រជុំសំណេះសំណាល មន្រ្តីរាជការចំណុះលេខាធិការដ្ឋាន នៃគណ:កម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីចំណុះលេខាធិការដ្ឋាន គ.ជ.ប.ទ។
ឯកឧត្តម ប្រធានលេខាធិកាដ្ឋាន បានណែនាំអំពីការងារជំនាញទៅផ្នែកទាំងបួន និងការិយាល័យចំណុះ ហើយបានផ្តល់អនុសាសន៍ ក្នុងការអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវ មានជំនាញវិជ្ជាជីវៈ ទំនាក់ទំនងការងារល្អរវាងគ្នានិងគ្នា។ ទន្ទឹមនេះត្រូវធ្វើការយកចិត្តទុកដាក់ តាមដានត្រួតពិនិត្យការអនុវត្តការងារទាំងអស់គ្នា អភិវឌ្ឍសមត្ថភាពបន្ថែម និងបង្កើតគំនិតថ្មីៗដើម្បីជួយដល់អង្គភាពសម្រេចលទ្ធផលឱ្យបានកាន់តែប្រសើរឡើង។
ជាទីបញ្ចប់ ឯកឧត្តមប្រធាន បានផ្ដល់ការណែនាំដល់មន្រ្តីទាំងអស់ ត្រូវអនុវត្តតាមតួនាទី ភារកិច្ច គោរពវិន័យ ក្រមសីលធម៌គោលការណ៍បទបញ្ជាផ្ទៃក្នុងរបស់អង្គភាព មានឆន្ទះរួម សាមគ្គីភាពផ្ទៃក្នុងល្អ ធ្វើផងរៀនផង និងមានចំណេះជំនាញច្បាស់លាស់។




































