កិច្ចប្រជុំ ដើម្បីពិភាក្សា និងរៀបចំរបាយការណ៍ឆមាសទី១ និងលើកទិសដៅការងារបន្ត របស់ “គ.ជ.ប.ទ”
នាព្រឹកថ្ងៃសុក្រ ១១ រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានរៀបចំកិច្ចប្រជុំ ដើម្បីពិភាក្សា និងរៀបចំរបាយការណ៍ឆមាសទី១ និងលើកទិសដៅការងារបន្ត របស់ “គ.ជ.ប.ទ” សម្រាប់គោរពរាយការណ៍ជូន ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដឹកនាំដោយ ឯកឧត្តម ម៉ក់ សម្បត្តិ អនុប្រធាន “គ.ជ.ប.ទ” ដោយមានការចូលរួមពី អនុប្រធានលេខាធិការដ្ឋាន ប្រធានផ្នែក ប្រធានផ្នែកស្តីទី និងមន្រ្តីពាក់ព័ន្ធ ចំណុះលេខាធិការដ្ឋាន “គ.ជ.ប.ទ”។







