| | |

កិច្ចប្រជុំឆ្លងរបាយការណ៍ និងបិទសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ”

នាព្រឹកថ្ងៃអង្គារ ៨រោច ខែបឋមាសាឍា ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០២៦ ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” និងលោកឧត្តមសេនីយ៍ឯក គឹម សៀកចលនា អគ្គនាយករង តំណាង ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផៃ្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ និងបិទសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ”។ កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី សមាជិក សមាជិកា ក្រុមការងារសវនកម្មផ្ទៃក្នុង លោកអនុប្រធានលេខាធិការដ្ឋាន លោកប្រធានផ្នែក ប្រធានផ្នែកស្តីទី លោកអនុប្រធានផ្នែក លោក លោកស្រី ប្រធានការិយាល័យ និងមន្រ្តីពាក់ព័ន្ធចំណុះលេខាធិការដ្ឋាន គ.ជ.ប.ទ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប្រធានលេខាធិការដ្ឋាន “គ.ជ.ប.ទ” បានមានមតិស្វាគមន៍ សម្ដែងនូវក្ដីរីករាយ និងថ្លែងអំណរគុណចំពោះ លោក ឧត្តមសេនីយ៍ឯក អគ្គនាយករង ប្រធានគណៈប្រតិភូសវនកម្មផ្ទៃក្នុង ដែលបានចូលរួមក្នុងពិធីបិទកិច្ចសវនកម្មនេះផងដែរ។

ជាកិច្ចបញ្ចប់ លោក ឧត្តមសេនីយ៍ឯក អគ្គនាយករង ប្រធានគណៈប្រតិភូសវនកម្មផ្ទៃក្នុង បានធ្វើការថ្លែងអំណរគុណ ដល់មន្រ្តីជំនាញពាក់ព័ន្ធ នៃលេខាធិការដ្ឋាន “គ.ជ.ប.ទ” ដែលបានធ្វើកិច្ចសហការជាមួយគណៈប្រតិភូសវនកម្ម បានធ្វើឱ្យកិច្ចដំណើរការប្រតិបត្តិការធ្វើសវនកម្ម មានភាពរលូន និងមានប្រសិទ្ធភាព៕