លេខាធិការដ្ឋាន គ.ជ.ប.ទ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងត្រួតពិនិត្យវឌ្ឍនភាពការងារចុះបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ និងត្រួតពិនិត្យកន្លែងដកហូតសេរីភាពតាមបណ្តារាជធានី-ខេត្ត
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៦ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងត្រួតពិនិត្យវឌ្ឍនភាពការងារចុះបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ និងត្រួតពិនិត្យកន្លែងដកហូតសេរីភាពតាមបណ្តារាជធានី-ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា ប្រធានលេខាធិការដ្ឋាន (គ.ជ.ប.ទ) ដោយមានការអញ្ជើញចូលរួមពី លោកអនុប្រធានលេខា លោកប្រធានផ្នែក លោកប្រធានផ្នែកស្តីទី និងមន្ត្រីពាក់ព័ន្ធចំណុះលេខាធិការដ្ឋាន (គ.ជ.ប.ទ)។
















English
中文
Français
