| | |

លោក រស់ សុគន្ថា បានដឹកនាំមន្រ្តីនៃលេខាធិការដ្ឋាន គ.ជ.ប.ទ អញ្ជើញចូលជួបសំណេះសំណាល និងចុះត្រួតពិនិត្យ នៅស្នងការដ្ឋាននគរបាលខេត្តកោះកុង។

អនុវត្តតាមការចាត់តាំងរបស់ ឯកឧត្តម សៀង ឡាប្រេស្ស ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម គ.ជ.ប.ទ លោក រស់ សុគន្ថា អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ បានដឹកនាំមន្រ្តីនៃលេខាធិការដ្ឋាន គ.ជ.ប.ទ អញ្ជើញចូលជួបសំណេះសំណាល និងចុះត្រួតពិនិត្យ នៅស្នងការដ្ឋាននគរបាលខេត្តកោះកុង។

ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារនៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម គ.ជ.ប.ទ. បានអញ្ជើញចូលជួបសំណេះសំណាល និងចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីធានាឱ្យបាននូវការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ជនដែលអាច ឬត្រូវបានដកហូតសេរីភាព ស្របតាមច្បាប់ជាតិ និងអន្តរជាតិ។

-ការពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារ បន្ទប់ឃាត់ខ្លួនបណ្តោះអាសន្ន និងអនាម័យទូទៅ។

-ការជួបសម្ភាសន៍ដោយផ្ទាល់ជាមួយមន្រ្តីជំនាញពាក់ពន្ធក្នុងការឃាត់ខ្លួនជនដែលអាច ឬត្រូវបានដកហូតសេរីភាព និងការអនុវត្តនីតិវិធី។

គ.ជ.ប.ទ បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីកែលម្អប្រព័ន្ធគ្រប់គ្រង និងលុបបំបាត់រាល់ទម្រង់នៃការធ្វើទារុណកម្ម។