ឯកឧត្តម ម៉ក់ សម្បត្តិ បានដឹកនាំគណៈប្រតិភូចុះត្រួតពិនិត្យនៅពន្ធនាគារខេត្តកំពត
អនុវត្តតាមការចាត់តាំងរបស់ ឯកឧត្តម សៀង ឡាប្រេស្ស ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម គ.ជ.ប.ទ ឯកឧត្តម ម៉ក់ សម្បត្តិ អនុប្រធាន គ.ជ.ប.ទ ដឹកនាំគណៈប្រតិភូចុះត្រួតពិនិត្យនៅពន្ធនាគារខេត្តកំពត។
ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារនៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) បានចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៅពន្ធនាគារខេត្តកំពត ដើម្បីធានាឱ្យបាននូវការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ជនជាប់ឃុំ ស្របតាមច្បាប់ជាតិ និងអន្តរជាតិ។
– ការពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារ អគារស្នាក់នៅ ផ្ទះបាយ និងអនាម័យទូទៅ។
– ការពិនិត្យមើលប្រព័ន្ធថែទាំសុខភាព និងការផ្តល់អាហារូបត្ថម្ភដល់ជនជាប់ឃុំ។
– ការជួបសម្ភាសន៍ដោយផ្ទាល់ជាមួយមន្រ្តីជំនាញ និងជនជាប់ឃុំ ក្នុងគោលការណ៍រក្សាការសម្ងាត់ និងសុវត្ថិភាព។
គ.ជ.ប.ទ បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីកែលម្អប្រព័ន្ធគ្រប់គ្រង និងលុបបំបាត់រាល់ទម្រង់នៃការធ្វើទារុណកម្ម។





















English
中文
Français
