ជំនួបពិភាក្សាការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងលេខាធិការដ្ឋាន «គ.ជ.ប.ទ» និងអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ
ជំនួបពិភាក្សាការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងលេខាធិការដ្ឋាន «គ.ជ.ប.ទ» និងអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ
នាថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម «គ.ជ.ប.ទ» បានដឹកនាំមន្ត្រីរាជការចំណុះលេខាធិការដ្ឋាន «គ.ជ.ប.ទ» អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស៊ីជម្រៅ លើការបង្ការទារុណកម្ម ការលើកកម្ពស់លក្ខខណ្ឌឃុំខ្លួន និងការស្តារនីតិសម្បទា ជាមួយ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ។
ក្នុងកិច្ចពិភាក្សា ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា បានស្នើឱ្យអគ្គនាយកដ្ឋានពន្ធនាគារ លើការងារផ្តល់របាយការណ៍ជាត្រីមាស ឆមាស និងឆ្នាំ ការកំណត់មន្ត្រីបង្គោលដើម្បីធ្វើការជាមួយគ្នារាល់កន្លែងឃុំឃាំងដកហូតសេរីភាព ការអនុញ្ញាតថតរូបពេលចុះត្រួតពិនិត្យពន្ធនាគារ ការដាក់ប្រអប់ទទួលពាក្យបណ្តឹងនៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែរាជធានី-ខេត្ត ការសហការក្នុងការបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយដល់មន្ត្រីពន្ធនាគារ ដើម្បីបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្មលើជនដែលត្រូវបានដកហូតសេរីភាព។
ជាកិច្ចបញ្ចប់ ឯកឧត្តម ឈន សាណាត បានឯកភាពក្នុងការផ្តល់របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធនាគារ ប្រចាំត្រីមាស ឆមាស និងឆ្នាំ ដល់ «គ.ជ.ប.ទ» និងការសហការក្នុងការបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយដល់មន្ត្រីពន្ធនាគារផងដែរ។
























English
中文
Français
