កិច្ចប្រជុំស្តីពី កិច្ចផ្សព្វផ្សាយគោលការណ៍ណែនាំនីតិវិធីជំរឿនមន្រ្តីនគរបាលជាតិកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា ប្រធានលេខាធិការដ្ឋាន “គ.ជ.ប.ទ”
នាព្រឹកថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២៦
លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” បានរៀបចំកិច្ចប្រជុំស្តីពី កិច្ចផ្សព្វផ្សាយគោលការណ៍ណែនាំនីតិវិធីជំរឿនមន្រ្តីនគរបាលជាតិកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា ប្រធានលេខាធិការដ្ឋាន “គ.ជ.ប.ទ” ដោយមានការអញ្ជើញចូលរួមពី លោកអនុប្រធានលេខា លោកប្រធានផ្នែក លោកប្រធានផ្នែកស្តីទី លោកអនុប្រធានផ្នែក លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីទាំងអស់ចំណុះលេខាធិការដ្ឋាន “គ.ជ.ប.ទ” ។






































