| | | | |

កិច្ចប្រជុំស្តីពី ការរាយការណ៍ពីស្ថានភាពមន្រ្តី បុគ្គលិក និងរាយការណ៍លម្អិតពីការងារជំនាញរបស់ផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ និងផ្នែកនីតិកម្ម និងជំនួយផ្នែកច្បាប់ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា ប្រធានលេខាធិការដ្ឋាន “គ.ជ.ប.ទ”

នាព្រឹកថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ២៩ ខែកក្តដា ឆ្នាំ២០២៦

លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” បានរៀបចំកិច្ចប្រជុំស្តីពី ការរាយការណ៍ពីស្ថានភាពមន្រ្តី បុគ្គលិក និងរាយការណ៍លម្អិតពីការងារជំនាញរបស់ផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ និងផ្នែកនីតិកម្ម និងជំនួយផ្នែកច្បាប់ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា ប្រធានលេខាធិការដ្ឋាន “គ.ជ.ប.ទ” ដោយមានការអញ្ជើញចូលរួមពី លោកអនុប្រធានលេខា លោកប្រធានផ្នែករដ្ឋបាល និងហិរញ្ញវត្ថុស្តីទី លោកប្រធានផ្នែកនីតិកម្ម និងជំនួយផ្នែកច្បាប់ស្តីទី និងមន្ត្រីពាក់ព័ន្ធនៃលេខាធិការដ្ឋាន “គ.ជ.ប.ទ” ។