| | |

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក)

នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) បានដឹកនាំគណៈប្រតិភូ លេខាធិការដ្ឋាន (គ.ជ.ប.ទ) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) ដឹកនាំដោយ ឯកឧត្តម អ៊ិត រ៉ាឌី អនុប្រធាន គ.ស.ម.ក ព្រមទាំងមានចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិក និងមន្ត្រីជំនាញពាក់ព័ន្ធ៕