ឯកឧត្តម ម៉ក់ សម្បតិ្ត អនុប្រធាន (គ.ជ.ប.ទ) បានអញ្ជើញចូលរួមពិធីបើកដំណើរការជំរឿនមន្ត្រីនគរបាលជាតិកម្ពុជា លើកទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
នាព្រឹកថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ម៉ក់ សម្បតិ្ត អនុប្រធាន គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និង ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា ប្រធានលេខាធិការដ្ឋាន (គ.ជ.ប.ទ) បានអញ្ជើញចូលរួមពិធីបើកដំណើរការជំរឿនមន្ត្រីនគរបាលជាតិកម្ពុជា លើកទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមសន្តិបណ្ឌិតរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដមនាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម លោកជំទាវប្រធានអង្គភាពថ្នាក់ប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានធនធានមនុស្ស និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ ដើម្បីធ្វើជំរឿនជាក់ស្ដែង នៅសាលប្រជុំនៃទីស្ដីការក្រសួងមហាផ្ទៃ៕




















English
中文
Français
