| | |

ឯកឧត្តម ហ៊ី ព្រូ សមាជិក​ គ.ជ.ប.ទ បានដឹកនាំគណៈប្រតិភូចុះចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល

នាថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមការចាត់តាំងរបស់ ឯកឧត្តម សៀង ឡាប្រេស្ស ប្រធាន គ.ជ.ប.ទ ឯកឧត្តម ហ៊ី ព្រូ សមាជិក​ គ.ជ.ប.ទ បានដឹកនាំគណៈប្រតិភូចុះចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល នៅសាលាខេត្តកណ្តាល​ និងបន្តបំពេញបេសកកម្មត្រួតពិនិត្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និងបង្ការទប់ស្កាត់អំពើទារុណកម្ម៕