ឯកឧត្តម ញ៉ែម វ៉ាន់នី សមាជិក (គ.ជ.ប.ទ) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តរតនគិរី
(ខេត្តរតនគិរី)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ញ៉ែម វ៉ាន់នី សមាជិក គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សៀង ឡាប្រេស្ស ប្រធាន (គ.ជ.ប.ទ) បានដឹកនាំមន្រ្តីរាជការចំណុះលេខាធិការដ្ឋាន គ.ជ.ប.ទ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តរតនគិរី ដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធ ស្តីពីការបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយអំពី តួនាទី ភារកិច្ច របស់ គ.ជ.ប.ទ និងលិខិតបទដ្ឋាជាតិ អន្តរជាតិ លើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្មទៅលើជនដែលត្រូវបាន ឬអាចត្រូវបានដកហូរសេរីភាពនៅសាលាខេត្តរតនគិរី៕











English
中文
Français
