| | |

លោក វ៉ឹក ចំរើន អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ បានដឹកនាំគណៈប្រតិភូចុះបំពេញបេសកកម្មនៅខេត្តព្រះសីហនុ

អនុវត្តតាមការចាត់តាំងរបស់ ឯកឧត្តម សៀង ឡាប្រេស្ស ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក វ៉ឹក ចំរើន អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ បានដឹកនាំគណៈប្រតិភូចុះបំពេញបេសកកម្មនៅខេត្តព្រះសីហនុ ដោយជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្ត។ បន្ទាប់មកគណៈប្រតិភូបានចុះត្រួតពិនិត្យទីកន្លែងឃាត់ខ្លួនបណ្តោះអាសន្នចំនួន ២កន្លែង គឺអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និងបង្ការ ទប់ស្កាត់អំពើទារុណកម្ម៕