លេខាធិការដ្ឋាន គ.ជ.ប.ទ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការចាត់តាំងសមាសភាពអនុគណៈកម្មការ ក្រុមការងារ និងលេខាធិការដ្ឋាននៃអនុគណៈកម្មាធិការជំរឿនមន្រ្តីនគរបាលជាតិ នៅលេខាធិការដ្ឋាន (គ.ជ.ប.ទ)
នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៦ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចលេខ ៩១៧៤ សសរ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ស្តីពីការចាត់តាំងសមាសភាពអនុគណៈកម្មការ ក្រុមការងារ និងលេខាធិការដ្ឋាននៃអនុគណៈកម្មាធិការជំរឿនមន្រ្តីនគរបាលជាតិ នៅលេខាធិការដ្ឋាន (គ.ជ.ប.ទ) ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា ប្រធានលេខាធិការដ្ឋាន (គ.ជ.ប.ទ) ដោយមានការអញ្ជើញចូលរួមពី លោកអនុប្រធានលេខា លោកប្រធានផ្នែក លោកប្រធានផ្នែកស្តីទី លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីចំណុះលេខាធិការដ្ឋាន (គ.ជ.ប.ទ)។
ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តម ប្រធានលេខាធិកាដ្ឋាន បានណែនាំអំពីការងារជំនាញទៅផ្នែកទាំងបួន និងការិយាល័យចំណុះ ហើយបានផ្តល់អនុសាសន៍ ក្នុងការអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវ មានជំនាញវិជ្ជាជីវៈ ទំនាក់ទំនងការងារល្អរវាងគ្នានិងគ្នា។ ទន្ទឹមនេះត្រូវធ្វើការយកចិត្តទុកដាក់ តាមដានត្រួតពិនិត្យការអនុវត្តការងារទាំងអស់គ្នា អភិវឌ្ឍសមត្ថភាពបន្ថែម និងបង្កើតគំនិតថ្មីៗដើម្បីជួយដល់អង្គភាពសម្រេចលទ្ធផលឱ្យបានកាន់តែប្រសើរឡើង។
ជាទីបញ្ចប់ ឯកឧត្តមប្រធាន បានផ្ដល់ការណែនាំដល់មន្រ្តីទាំងអស់ ត្រូវអនុវត្តតាមតួនាទី ភារកិច្ច គោរពវិន័យ ក្រមសីលធម៌គោលការណ៍បទបញ្ជាផ្ទៃក្នុងរបស់អង្គភាព មានឆន្ទះរួម សាមគ្គីភាពផ្ទៃក្នុងល្អ ធ្វើផងរៀនផង និងមានចំណេះជំនាញច្បាស់លាស់។






































English
中文
Français
