កិច្ចប្រជុំស្តីពី ការរាយការណ៍ពីស្ថានភាពមន្រ្តី បុគ្គលិក និងរាយការណ៍លម្អិតពីការងារជំនាញរបស់ផ្នែក ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា ប្រធានលេខាធិការដ្ឋាន “គ.ជ.ប.ទ”
នាព្រឹកថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ២៧ ខែកក្តដា ឆ្នាំ២០២៦
លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” បានរៀបចំកិច្ចប្រជុំស្តីពី ការរាយការណ៍ពីស្ថានភាពមន្រ្តី បុគ្គលិក និងរាយការណ៍លម្អិតពីការងារជំនាញរបស់ផ្នែកបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ និងផ្នែកទំនាក់ទំនង និងសហប្រតិបត្តិការ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា ប្រធានលេខាធិការដ្ឋាន “គ.ជ.ប.ទ” ដោយមានការអញ្ជើញចូលរួមពី លោកអនុប្រធានលេខា លោកប្រធានផ្នែក បណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ លោកប្រធានផ្នែកទំនាក់ទំនង និងសហប្រតិបត្តិការស្តីទី និងមន្ត្រីពាក់ព័ន្ធនៃលេខាធិការដ្ឋាន “គ.ជ.ប.ទ” ។













