ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។
នាថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) បានដឹកនាំប្រតិភូលេខាធិការដ្ឋាន គ.ជ.ប.ទ អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។
ក្នុងកិច្ចពិភាក្សា ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានបញ្ជាក់ពីបំណងដ៏មុតមាំក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយអគ្គាធិការដ្ឋាន ដែលជាស្ថាប័នដ៏មានសក្តានុពលរបស់ក្រសួងមហាផ្ទៃ ក្នុងការធានាឱ្យបាននូវសុចរិតភាព តម្លាភាព គណនេយ្យភាព និងការអនុវត្តវិន័យយ៉ាងតឹងរ៉ឹង។
ដើម្បីអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យសម្រេចបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ឯកឧត្តមប្រធាន បានលើកឡើងនូវទិសដៅកិច្ចសហប្រតិបត្តិការសំខាន់ៗរួមមាន៖
១. ការតភ្ជាប់យន្តការនៃការចែករំលែកព័ត៌មាន និងការទទួលពាក្យបណ្តឹង តាមរយៈកម្មវិធីទទួលពាក្យបណ្តឹង (APP) របស់ក្រសួងមហាផ្ទៃ។
២. ការរៀបចំយន្តការបញ្ជូនបន្តដែលរហ័ស ដើម្បីធានាថាគ្រប់បណ្តឹងពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ឬការសង្ស័យអំពីទារុណកម្ម និងបណ្តឹងពាក់ព័ន្ធផ្សេងៗទៀត ត្រូវបានឆ្លើយតប ដោះស្រាយ និងអន្តរាគមន៍ទាន់ពេលវេលា។
៣. ចាត់តាំងជនបង្គោលទំនាក់ទំនង សហការរវាងស្ថាប័នទាំង២ ដើម្បីសម្របសម្រួលការផ្លាស់ប្តូរព័ត៌មាន តាមដានលទ្ធផល និងធានាប្រសិទ្ធភាពនៃការអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យបានរលូន និងទាន់ពេលវេលា។
ជាការឆ្លើយតប និងលទ្ធផលនៃកិច្ចប្រជុំ រវាងស្ថាប័នទាំងពីរ គឺមានការឯកភាពយ៉ាងល្អប្រសើរ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គាធិការ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ដែលកិច្ចសហការនេះស្របតាមទិសដៅកំណែទម្រង់របស់ក្រសួងមហាផ្ទៃ និងតាមគោលការណ៍សិទ្ធិមនុស្ស។
ជាកិច្ចបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា បានប្រគល់សៀវភៅអនុសញ្ញាប្រឆាំងទារុណកម្ម (CAT) និងពិធីសារបន្ថែមនៃអនុសញ្ញានេះ មួយចំនួនជូនទៅ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គាធិការ នៃអគ្គាធិការដ្ឋាន ដើម្បីជាអនុស្សាវរីយ៍ និងជាឯកសារប្រភពស

















English
中文
Français
