| | |

ឯកឧត្តម ម៉ក់ សម្បត្តិ បានដឹកនាំគណៈប្រតិភូ គ.ជ.ប.ទ ចុះត្រួតពិនិត្យអធិការដ្ឋាននគរបាលក្រុងកំពត និងស្នងការដ្ឋាននគរបាលខេត្តកំពត។

អនុវត្តតាមការចាត់តាំងរបស់ ឯកឧត្តម សៀង ឡាប្រេស្ស ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម គ.ជ.ប.ទ ឯកឧត្តម ម៉ក់ សម្បត្តិ អនុប្រធាន គ.ជ.ប.ទ បានដឹកនាំគណៈប្រតិភូ គ.ជ.ប.ទ ចុះត្រួតពិនិត្យអធិការដ្ឋាននគរបាលក្រុងកំពត និងស្នងការដ្ឋាននគរបាលខេត្តកំពត។

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារនៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ.) បានចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៅអធិការដ្ឋាននគរបាលក្រុងកំពត និងស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីធានាឱ្យបាននូវការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ជនដែលអាច ឬត្រូវបានដកហូតសេរីភាព ស្របតាមច្បាប់ជាតិ និងអន្តរជាតិ។

-ការពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារ បន្ទប់ឃាត់ខ្លួនបណ្តោះអាសន្ន និងអនាម័យទូទៅ។

-ការជួបសម្ភាសន៍ដោយផ្ទាល់ជាមួយមន្រ្តីជំនាញពាក់ពន្ធក្នុងការឃាត់ខ្លួនជនដែលអាច ឬត្រូវបានដកហូតសេរីភាព និងការអនុវត្តនីតិវិធី។

គ.ជ.ប.ទ បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីកែលម្អប្រព័ន្ធគ្រប់គ្រង និងលុបបំបាត់រាល់ទម្រង់នៃការធ្វើទារុណកម្ម៕