លោក សុខ វិសិទ្ធ បានដឹកនាំគណៈប្រតិភូ គ.ជ.ប.ទ ចុះអង្កេតស្រាវជ្រាវ និងបិទបញ្ចប់ការអង្កេរស្រាវជ្រាវករណីសង្ស័យថាមានទារុណកម្ម នៅខេត្តប៉ៃលិន។
អនុវត្តតាមការចាត់តាំងរបស់ ឯកឧត្តម សៀង ឡាប្រេស្ស ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម គ.ជ.ប.ទ លោក សុខ វិសិទ្ធ អនុប្រធានលេខាធិការដ្ធាន បានដឹកនាំគណៈប្រតិភូ គ.ជ.ប.ទ ចុះអង្កេតស្រាវជ្រាវ និងបិទបញ្ចប់ការអង្កេរស្រាវជ្រាវករណីសង្ស័យថាមានទារុណកម្ម នៅខេត្តប៉ៃលិន។
នាព្រឹកថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០២៦ ក្រុមការងារនៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ.) បានបិទបញ្ចប់ការអង្កេរស្រាវជ្រាវករណីសង្ស័យថាមានទារុណកម្ម នៅពន្ធនាគារខេត្តប៉ៃលិន។ ដើម្បីធានាឱ្យបាននូវការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ជនជាប់ឃុំ ស្របតាមច្បាប់ជាតិ និងអន្តរជាតិ។
– ការពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារ អគារស្នាក់នៅ ផ្ទះបាយ និងអនាម័យសមរម្យ។
– ការពិនិត្យលើប្រព័ន្ធថែទាំសុខភាព និងការផ្តល់អាហារូបត្ថម្ភដល់ជនជាប់ឃុំគ្រប់គ្រាន់
– ការជួបសម្ភាសន៍ដោយផ្ទាល់ជាមួយមន្រ្តី និងជនជាប់ឃុំ ដើម្បីដឹងពីបញ្ហាប្រឈមពិត្យប្រាកដ និងភាពជាក់ស្តែងរបស់ជនជាប់ឃុំ ក្នុងគោលការណ៍រក្សាការសម្ងាត់ និងសុវត្ថិភាព។
គ.ជ.ប.ទ. បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីកែលម្អប្រព័ន្ធគ្រប់គ្រង និងលុបបំបាត់រាល់ទម្រង់នៃការធ្វើទារុណកម្ម។






English
中文
Français
