លោក រស់ សុគន្ថា បានដឹកនាំមន្រ្តីនៃលេខាធិការដ្ឋានគ.ជ.ប.ទ អញ្ជើញចូលជួបសំណេះសំណាល និងចុះត្រួតពិនិត្យនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង។
អនុវត្តតាមការចាត់តាំងរបស់ ឯកឧត្តម សៀង ឡាប្រេស្ស ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម គ.ជ.ប.ទ លោក រស់ សុគន្ថា អនុប្រធានលេខាធិការដ្ខាន គ.ជ.ប.ទ បានដឹកនាំមន្រ្តីនៃលេខាធិការដ្ឋានគ.ជ.ប.ទ អញ្ជើញចូលជួបសំណេះសំណាលនិងចុះត្រួតពិនិត្យ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង។
រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារនៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ.) បានអញ្ជើញចូលជួបសំណេះសំណាល និងចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង។ ដើម្បីធានាឱ្យបាននូវការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ជនដែលអាច ឬត្រូវបានដកហូតសេរីភាព ស្របតាមច្បាប់ជាតិ និងអន្តរជាតិ។
-ការពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារ បន្ទប់ឃាត់ខ្លួនបណ្តោះអាសន្ន និងអនាម័យទូទៅ។
-ការជួបសម្ភាសន៍ដោយផ្ទាល់ជាមួយមន្រ្តីជំនាញពាក់ពន្ធក្នុងការឃាត់ខ្លួន ជនដែលអាច ឬត្រូវបានដកហូតសេរីភាព និងការអនុវត្តនីតិវិធី។
គ.ជ.ប.ទ បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីកែលម្អប្រព័ន្ធគ្រប់គ្រង និងលុបបំបាត់រាល់ទម្រង់នៃការធ្វើទារុណកម្ម។













English
中文
Français
