| | |

ឯកឧត្តម ញ៉ែម វ៉ាន់នី បានដឹកនាំគណៈប្រតិភូ គ.ជ.ប.ទ អញ្ជើញចូលជួបសំណេះសំណាលជាមួយរដ្ឋបាលខេត្ត និងចុះត្រួតពិនិត្យពន្ធនាគារខេត្តព្រៃវែង។

អនុវត្តតាមការចាត់តាំងរបស់ ឯកឧត្តម សៀង ឡាប្រេស្ស ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម គ.ជ.ប.ទ ឯកឧត្តម ញ៉ែម វ៉ាន់នី សមាជិក គ.ជ.ប.ទ បានដឹកនាំគណៈប្រតិភូ គ.ជ.ប.ទ អញ្ជើញចូលជួបសំណេះសំណាលជាមួយរដ្ឋបាលខេត្ត និងចុះត្រួតពិនិត្យពន្ធនាគារខេត្តព្រៃវែង។

ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារនៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ.) បានអញ្ជើញចូលជួបសំណេះសំណាលជាមួយរដ្ឋបាលខេត្ត និងចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៅពន្ធនាគារខេត្តព្រៃវែង ដើម្បីធានាឱ្យបាននូវការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ជនជាប់ឃុំ ស្របតាមច្បាប់ជាតិ និងអន្តរជាតិ។

-ការពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារ អគារស្នាក់នៅ ផ្ទះបាយ និងអនាម័យទូទៅ។

-ការពិនិត្យលើប្រព័ន្ធថែទាំសុខភាព និងការផ្តល់អាហារូបត្ថម្ភដល់ជនជាប់ឃុំ។

-ការជួបសម្ភាសន៍ដោយផ្ទាល់ជាមួយមន្រ្តី និងជនជាប់ឃុំ ដើម្បីដឹងពីបញ្ហាប្រឈមពិតប្រាកដ និងភាពជាក់ស្តែងរបស់ជនជាប់ឃុំ ក្នុងគោលការណ៍រក្សាការសម្ងាត់ និងសុវត្ថិភាព។

គ.ជ.ប.ទ បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីកែលម្អប្រព័ន្ធគ្រប់គ្រង និងលុបបំបាត់រាល់ទម្រង់នៃការធ្វើទារុណកម្ម។