ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា បានដឹកនាំមន្ត្រីរាជការចំណុះលេខាធិការដ្ឋាន គ.ជ.ប.ទ ចូលរួមពិធីផ្សព្វផ្សាយរបស់ក្រសួងមហាផ្ទៃ
នៅរសៀលថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម គ.ជ.ប.ទ បានដឹកនាំមន្ត្រីរាជការចំណុះលេខាធិការដ្ឋាន គ.ជ.ប.ទ ចូលរួមពិធីផ្សព្វផ្សាយស្តីពីការកំណត់ចំនួនមុខតំណែងក្នុងរចនាសម្ព័ន្ធអង្គភាពនគរបាលជាតិ និងពន្ធនាគារក្រសួងមហាផ្ទៃ ប្រកាស្តីពីការកំណត់ចំនួនមុខតំណែងស្នងការរង នាយរងការិយាល័យ អធិការរង មេបញ្ជាការរង នាយរងផ្នែក និងនាយករងប៉ុស្តិ៍នគរបាលចំណុះស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងប្រកាស្តីពីការកំណត់លក្ខខណ្ឌ នីតិវិធីជ្រើសរើស និងការចាត់បញ្ជូនមន្រ្តីរាជការ នៃក្រសួងមហាផ្ទៃ សិស្ស និសិ្សតនគរបាលបន្តវេនឱ្យចូលសិក្សាវគ្គបណ្តុះបណ្តាលនានាក្នុង និងក្រៅប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅសាលប្រជុំអាគារ (S) ទីស្តីការក្រសួងមហាផ្ទៃ។














English
中文
Français
