សមាសភាពថ្នាក់ដឹកនាំ
គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម ហៅកាត់ថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” ។
ក្នុងការបំពេញកាតព្វកិច្ចជារដ្ឋភាគី និងដើម្បីបង្ហាញ អំពីឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការគោរពសិទ្ធិមនុស្ស គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម ហៅកាត់ថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៨១៧/៦១៩ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ក្រោយមកទទួលបាន អនុសាសន៍ដឹកនាំពី សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងមានការយល់ព្រមពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម សៀង ឡាប្រេស្ស ត្រូវបានតែងតាំងបន្តរជាប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បន្ទាប់ពីអតីតប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ឯកឧត្តម នុត សាអាន បានទទួលមរណៈភាពនាខែវិច្ឆិកា ឆ្នាំ២០២៥។
យោងតាមស្មារតីមានចែងក្នុង ព្រះរាជក្រឹត្យ ស្តីពីការបង្កើត គ.ជ.ប.ទ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាអ្នកជ្រើសរើសឥស្សរជនខ្មែរ ៩រូប ដែលមានជំនាញវិជ្ជាជីវៈណាមួយដូចជា បទពិសោធន៍ក្នុងការការពារសិទ្ធិមនុស្ស មានជំនាញផ្នែកច្បាប់ ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ឬមានជំនាញផ្នែកកោសល្យវិច័យ ឬមានបទពិសោធន៍ផ្នែកនយោបាយរដ្ឋបាល ពន្ធនាគារ ឬមានជំនាញត្រួតពិនិត្យកន្លែងឃុំឃាំង ឬមានបទពិសោធន៍ការងារសង្គមកិច្ច ដើម្បីគោរពជូននាយករដ្ឋមន្រ្តីពិនិត្យ និងសម្រេចរួចដាក់ថ្វាយព្រះមហាក្សត្រធ្វើការតែងតាំងជាប្រធាន ១រូប អនុប្រធាន ២រូប និងសមាជិក ៦រូប។

ឯកឧត្តម សៀង ឡាប្រេស្ស
ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អត្តលេខ៖ ០០១ គ.ជ.ប.ទ អាសយដ្ឋាន៖ ភូមិព្រែកជាងព្រុំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ








