វគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយស្តីពី «តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ.) និងលិខិតបទដ្ឋានជាតិ និងអន្តរជាតិលើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម» នៅសាលមហាស្រពខេត្តរតនគិរី
ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ញ៉ែម វ៉ាន់នី សមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ.) និងឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរីរី បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយស្តីពី «តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ.) និងលិខិតបទដ្ឋានជាតិ និងអន្តរជាតិលើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម» ដែលបានប្រព្រឹត្តទៅនៅសាលមហាស្រព ខេត្តរតនគិរី។
ក្នុងអង្គពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក វ៉ាន់ សោភា អភិបាលរងខេត្តរតនគិរី លោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត គ្រូបង្គោល និងក្រុមការងារលេខាធិការដ្ឋាន លោក លោកស្រី អភិបាលរងក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ ព្រមទាំងមន្ត្រីជំនាញជាច្រើនរូបផងដែរ។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បី៖ ពង្រឹងការយល់ដឹងស៊ីជម្រៅដល់មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អំពីតួនាទី ភារកិច្ច និងដែនសមត្ថកិច្ចរបស់ គ.ជ.ប.ទ.។ ផ្សព្វផ្សាយ និងស្វែងយល់បន្ថែមអំពីលិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងការបង្ការ ទប់ស្កាត់ និងប្រឆាំងរាល់ទម្រង់ទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ ឬការដាក់ទណ្ឌកម្មផ្សេងៗព្រមទាំងលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និងធានាថាជនដែលត្រូវបានដកហូតសេរីភាពត្រូវបានការពារស្របតាមបទដ្ឋានច្បាប់ជាតិ និងអន្តរជាតិ៕














































English
中文
Français
