| | |

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា ប្រធានលេខាធិការដ្ឋាន (គ.ជ.ប.ទ) បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ផ្នែកទំនាក់ទំនង និងសហប្រតិបត្តិការ

នាព្រឹកថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា ប្រធានលេខាធិការដ្ឋាន (គ.ជ.ប.ទ) បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ផ្នែកទំនាក់ទំនង និងសហប្រតិបត្តិការ ដោយមានការអញ្ជើញចូលរួមពី លោកអនុប្រធានលេខា​ លោកប្រធានផ្នែកស្តីទី លោកអនុប្រធានផ្នែក លោកប្រធាន លោកអនុប្រធានការិយាល័យ និងមន្ត្រីផ្នែកទំនាក់ទំនង និងសហប្រតិបត្តិការ ចំណុះលេខាធិការដ្ឋាន (គ.ជ.ប.ទ)៕