ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា ប្រធានលេខាធិការដ្ឋាន នៃ”គ.ជ.ប.ទ” បានដឹកនាំមន្រ្តីនៃលេខាធិការដ្ឋាន “គ.ជ.ប.ទ” អញ្ជើញចូលជួបសំណេះសំណាលសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា
នារសៀលថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” បានដឹកនាំមន្រ្តីនៃលេខាធិការដ្ឋាន “គ.ជ.ប.ទ” អញ្ជើញចូលជួបសំណេះសំណាលសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា លើកិច្ចសហប្រតិបត្តការលើយន្តការអប់រំ និងបណ្តុះបណ្តាល នៅបណ្ឌិតសភានគរបាលកម្ពុជា លើការងារប្រឆាំងទារុណកម្ម ដោយអនុវត្តន៍តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អំពីការធ្វើសមាហរណកម្មលើកម្មវិធីសិក្សាទាក់ទងនឹងស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ ការបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម ទៅក្នុងកម្មវិធី បណ្តុះបណ្តាលរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តការលើការងារផ្សេងៗផងដែរ។
កិច្ចសហការនេះរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ និងប្រសិទ្ធភាពការងាររបស់ “គ.ជ.ប.ទ” ឱ្យកាន់តែល្អប្រសើរតាមរយៈការបញ្ជ្រាបការយល់ដឹងដល់មន្រ្តីអនុវត្តច្បាប់តាំងពីមូលដ្ឋានគ្រឹះ ស្របតាមទិសដៅកំណែទម្រង់របស់ក្រសួងមហាផ្ទៃ។
























English
中文
Français
