| | |

ឯកឧត្តម ហ៊ី ព្រូ បានជួបសំណេះសំណាល​ និងពិភ្សាការងារជាមួយ​ លោក​ ម៉ែន​ កល្យាណ​ អភិបាលរង​ខេត្តស្វាយរៀង និងចុះត្រួតពិនិត្យកន្លែងឃាត់ខ្លួនរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត​ និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

ឯកឧត្តម ហ៊ី ព្រូ សមាជិក​ គ.ជ.ប.ទ បានដឹកនាំគណៈប្រតិភូជួបសំណេះសំណាល​ និងពិភ្សាការងារជាមួយ​ លោក​ ម៉ែន​ កល្យាណ​ អភិបាលរង​ នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង នៅសាលាខេត្តស្វាយរៀង និងបន្តបំពេញបេសកកម្មចុះត្រួតពិនិត្យកន្លែងឃាត់ខ្លួនរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត​ និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និងបង្ការទប់ស្កាត់អំពើទារុណកម្ម នាថ្ងៃទី១០ ខែវិច្ឆិកា ២០២៦៕