ឯកឧត្តម រ៉ូ ប៊ីនណៃ សមាជិក (គ.ជ.ប.ទ) ចូលជួបសម្តែងការគួរសម និងពិភាក្សាស្តីពីការបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ ជាមួយ លោកជំទាវ ឡុង គន្ធា អភិបាលរងខេត្តព្រៃវែង
នៅរសៀលថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម រ៉ូ ប៊ីនណៃ សមាជិក គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សៀង ឡាប្រេស្ស ប្រធាន (គ.ជ.ប.ទ) បានដឹកនាំមន្រ្តីរាជការចំណុះលេខាធិការដ្ឋាន គ.ជ.ប.ទ ចូលជួបសម្តែងការគួរសម និងពិភាក្សាស្តីពីការបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ ជាមួយ លោកជំទាវ ឡុង គន្ធា អភិបាលរងខេត្ត តំណាង ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រៃវែង។
ស្ថិតនៅក្នុងឱកាសនោះផង ឯកឧត្តម បានធ្វើការថ្លែងអំណរគុណដល់រដ្ឋបាលខេត្តព្រៃវែង ដែលបានចូលរួមសហការ សម្របសម្រួលក្នុងការរៀបចំកម្មវិធីបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយលើប្រធានបទ ស្តីពី តួនាទី ភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងលិខិតបទដ្ឋានជាតិ អន្តរជាតិ លើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម ជូនមន្រ្តី សាធារណៈ មានសមត្ថកិច្ចគ្រប់គ្រងកន្លែងដកហូតសេរីភាព មន្រ្តីនគរបាលយុត្តិធម៌ អង្គភាពតុលាការ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា នៅសាលាខេត្តព្រៃវែង នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦៕















English
中文
Français
