ឯកឧត្តម ម៉ក សម្បត្តិ បានដឹកនាំកិច្ចជំនួបពិភាក្សាការងារជាមួយតំណាងអង្គការពិភពលោកប្រឆាំងទារុណកម្ម (World Organisation Against Torture – OMCT- Organisation Mondiale Contre la Torture)
នារសៀលថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម ម៉ក សម្បត្តិ អនុប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) បានដឹកនាំកិច្ចជំនួបពិភាក្សាការងារជាមួយតំណាងអង្គការពិភពលោកប្រឆាំងទារុណកម្ម (World Organisation Against Torture – OMCT- Organisation Mondiale Contre la Torture) ដែលមានតំណាង លោកស្រី Stella Anastasia សហប្រធានផ្នែកប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ទទួលបន្ទុកអាស៊ីអាគ្នេយ៍ និងលោក Giuseppe Scirocco ទីប្រឹក្សាសិទ្ធិមនុស្ស នៃកម្មវិធីអ្នកការពារសិទ្ធិមនុស្ស។
ជំនួបនេះផ្តោតសំខាន់លើការផ្លាស់ប្តូរយោបល់ និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបង្ការ និងទប់ស្កាត់ទារុណកម្ម ជាពិសេសការលើកកម្ពស់សមត្ថភាពមន្ត្រី ការពង្រឹងវិធីសាស្ត្រត្រួតពិនិត្យទីកន្លែងដកហូតសេរីភាព ការផ្លាស់ប្តូរបទពិសោធន៍ និងការពង្រីកបណ្តាញដៃគូអន្តរជាតិ។
ជាលទ្ធផល ភាគី OMCT បានបង្ហាញនូវឆន្ទៈ និងការត្រៀមខ្លួនក្នុងការគាំទ្រ និងសហការជាមួយ គ.ជ.ប.ទ លើសំណើ និងគំនិតផ្តួចផ្តើមនានា សំដៅរួមចំណែកពង្រឹងប្រសិទ្ធភាពការងារបង្ការទារុណកម្មនៅកម្ពុជា៕



















English
中文
Français
