| | |

ឯកឧត្តម ញុំង ទង សមាជិក គ.ជ.ប.ទ ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្តព្រះវិហារ និងបន្តចុះទៅត្រួតពិនិត្យស្ថានភាពពន្ធនាគារខេត្តព្រះវិហារ

ឯកឧត្តម ញុំង ទង សមាជិក គ.ជ.ប.ទ បានដឹកនាំគណៈប្រតិភូ ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក វ៉ាត ប៉ារ៉ានីន អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ នៅសាលាខេត្តព្រះវិហារ និងបន្តចុះទៅត្រួតពិនិត្យស្ថានភាពទូទៅ និងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងពន្ធនាគារខេត្តព្រះវិហារ ដើម្បីចួលរួមលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និងបង្ការទប់ស្កាត់អំពើទារុណកម្ម នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦៕