| | |

ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា ប្រធានលេខាធិការដ្ឋាន និង លោកអនុប្រធានលេខាធិការដ្ឋាន (គ.ជ.ប.ទ) បានចូលរួមពីធិសំណេះសំណាលជាមួយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងចំណុះក្រសួងមហាផ្ទៃ និងស្នងការនគរបាលរាជធានី ខេត្ត ស្តីពីការតម្រង់ទិសការងារកំណែទម្រង់

នៅរសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា ប្រធានលេខាធិការដ្ឋាន និង លោកអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) បានចូលរួមពីធិសំណេះសំណាលជាមួយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងចំណុះក្រសួងមហាផ្ទៃ និងស្នងការនគរបាលរាជធានី ខេត្ត ស្តីពីការតម្រង់ទិសការងារកំណែទម្រង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅសាលប្រជុំ (S) ទីស្តីការក្រសួងមហាផ្ទៃ។