| | |

លោក សុខ វិសិទ្ធ បានដឹកនាំគណៈប្រតិភូចុះត្រួតពិនិត្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប។

អនុវត្តតាមការចាត់តាំងរបស់ ឯកឧត្តម សៀង ឡាប្រេស្ស ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម គ.ជ.ប.ទ លោក សុខ វិសិទ្ធ អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ. បានដឹកនាំគណៈប្រតិភូចុះត្រួតពិនិត្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប។

ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារនៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ.) បានអញ្ជើញចូលជួបសំណេះសំណាល និងចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប។ ដើម្បីធានាឱ្យបាននូវការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ជនដែលអាច ឬត្រូវបានដកហូតសេរីភាព ស្របតាមច្បាប់ជាតិ និងអន្តរជាតិ។
-ការពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារ បន្ទប់ឃាត់ខ្លួនបណ្តោះអាសន្ន និងអនាម័យទូទៅ។
-ការជួបសម្ភាសន៍ដោយផ្ទាល់ជាមួយមន្រ្តីជំនាញពាក់ពន្ធក្នុងការឃាត់ខ្លួន ជនដែលអាច ឬត្រូវបានដកហូតសេរីភាព និងការអនុវត្តនីតិវិធី។

គ.ជ.ប.ទ បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីកែលម្អប្រព័ន្ធគ្រប់គ្រង និងលុបបំបាត់រាល់ទម្រង់នៃការធ្វើទារុណកម្ម។