លោក សុខ វិសិទ្ធ បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលជួបសំណេះសំណាលជាមួយរដ្ឋបាលខេត្ត និងចុះត្រួតពិនិត្យពន្ធនាគារខេត្តសៀមរាប។
អនុវត្តតាមការចាត់តាំងរបស់ ឯកឧត្តម សៀង ឡាប្រេស្ស ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម គ.ជ.ប.ទ លោក សុខ វិសិទ្ធ អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលជួបសំណេះសំណាលជាមួយរដ្ឋបាលខេត្ត និងចុះត្រួតពិនិត្យពន្ធនាគារខេត្តសៀមរាប។
នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារនៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) បានអញ្ជើញចូលជួបសំណេះសំណាលជាមួយរដ្ឋបាលខេត្ត និងចុះត្រួតពិនិត្យពន្ធនាគារខេត្តសៀមរាប ដើម្បីធានាឱ្យបាននូវការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ជនជាប់ឃុំ ស្របតាមច្បាប់ជាតិ និងអន្តរជាតិ។
– ការពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារ អគារស្នាក់នៅ ផ្ទះបាយ និងអនាម័យទូទៅ។
– ការពិនិត្យលើប្រព័ន្ធថែទាំសុខភាព និងការផ្តល់អាហារូបត្ថម្ភដល់ជនជាប់ឃុំ។
– ការជួបសម្ភាសន៍ដោយផ្ទាល់ជាមួយមន្រ្តី និងជនជាប់ឃុំ ដើម្បីដឹងពីបញ្ហាប្រឈមពិត្យប្រាកដ និងភាពជាក់ស្តែងរបស់ជនជាប់ឃុំ ក្នុងគោលការណ៍រក្សាការសម្ងាត់ និងសុវត្ថិភាព។
គ.ជ.ប.ទ បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីកែលម្អប្រព័ន្ធគ្រប់គ្រង និងលុបបំបាត់រាល់ទម្រង់នៃការធ្វើទារុណកម្ម។






























English
中文
Français
