| | |

លេខាធិការដ្ឋាន (គ.ជ.ប.ទ) បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែតុលា និងលើកទិសដៅអនុវត្តការងារបន្តខែវិច្ឆិកា របស់លេខាធិការដ្ឋាន (គ.ជ.ប.ទ) ក្រោមអធិបតីភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា ប្រធានលេខាធិការដ្ឋាន (គ.ជ.ប.ទ)

នាព្រឹកថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែតុលា និងលើកទិសដៅអនុវត្តការងារបន្តខែវិច្ឆិកា របស់លេខាធិការដ្ឋាន (គ.ជ.ប.ទ) ក្រោមអធិបតីភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា ប្រធានលេខាធិការដ្ឋាន (គ.ជ.ប.ទ) ដោយមានការចូលរួមពី លោកអនុប្រធានលេខាធិការដ្ឋាន លោកប្រធានផ្នែក លោកប្រធានផ្នែកស្តីទី និងមន្រ្តីចំណុះលេខាធិការដ្ឋាន (គ.ជ.ប.ទ)៕