គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានអនុញ្ញាតឱ្យ លោក Anand Bahadur Chand តំណាង OHCHR ជួបសម្តែងការគួរសម និងប្រជុំពិនិត្យពិភាក្សាជាមួយ ឯកឧត្តម ម៉ក់ សម្បតិ្ត ដែលជាប្រធានក្រុមការងារជនបង្គោលការងារទាក់ទងនឹង អនុគណៈកម្មាធិការបង្ការទារុណកម្ម (SPT) និងការងាររៀបចំរបាយការណ៍ជូន គណៈកម្មាធិការប្រឆាំងទារុណកម្ម អង្គការសហប្រជាជាតិ (CAT)
នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានអនុញ្ញាតឱ្យ លោក Anand Bahadur Chand តំណាង OHCHR ជួបសម្តែងការគួរសម និងប្រជុំពិនិត្យពិភាក្សាជាមួយ ឯកឧត្តម ម៉ក់ សម្បតិ្ត ដែលជាប្រធានក្រុមការងារជនបង្គោលការងារទាក់ទងនឹង អនុគណៈកម្មាធិការបង្ការទារុណកម្ម (SPT) និងការងាររៀបចំរបាយការណ៍ជូន គណៈកម្មាធិការប្រឆាំងទារុណកម្ម អង្គការសហប្រជាជាតិ (CAT)។ ក្នុងគោលបំណង នៃកិច្ចប្រជុំនេះ គឺដើម្បីឈ្វេងយល់ពីវឌ្ឍនភាព និងជំនួយបច្ចេកទេសពី OHCHR ក៏ដូចជាកិច្ចការផ្សេងៗ បញ្ហាដែលនៅសេសសល់ សម្រាប់ការបញ្ចប់ និងការបញ្ជូនរបាយការណ៍ជូន គណៈកម្មាធិការប្រឆាំងទារុណកម្ម អង្គការសហប្រជាជាតិ (CAT)៕














English
中文
Français
